វប្បធម៌-អរិយធម៌ ជំនឿ សាសនា ប្រពៃណីយ ដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា/Cambodia Kingdom of Wonder
            វប្បធម៌-អរិយធម៌ខ្មែរ
         និយមន័យទូទៅនៃអរីយធម៌
អរីយធម៌គេអាចអោយនិយមន័យអរីយធម៌ប្លែកៗន័យតាមសព្ទគឺអរីយធម៌មកពីពាក្យអរីយ+ធម៌ ដូចនេះ អរីយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និងតំលៃនៃការលូតលាស់រីកចំរើនខ្ពង់ ខ្ពស់ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយ​ របៀបរៀបរយមានគ្រឿង សំភារៈ ប្រើប្រាស់គ្រប់គ្រាន់មានជំនឿចំណេះដឹងគ្រប់យ៉ាងដើម្បីស្វែងរកនូវសេចក្តីសុខ។
         និយមន័យតាមទស្សនៈ
អរីយធម៌ គឺសំគាល់ទៅលើការរីកចំរើនលូតលាស់នៃជនជាតិណាមូយ ដែលផ្ទុយពីភាពព្រៃផ្សៃ ពោលគឺការរស់នៅរបស់សង្គមមនុស្សក្នុង ប្រទេសនីមូយៗ ប្រកបដោយច្បាប់ទំលាប់ និងមាន ស្ថាបន័ទ្រទ្រង់ច្បាប់ និង ការរស់នៅរបស់មនុស្សប្រកបដោយសន្តិភាព ។ ក្នុងន័យទាំងពីរខាង លើយើងអាចបង្រួមសេចក្តីមកថា អរីយធម៌ គឺសំគាល់នូវការរស់នៅការរៀបចំជីវភាពសង្គមនៃ មនុស្ស ឲ្យមានសេចក្តីសុខសេចក្តីចំរើនលូត លាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បី​សំរេចគោល​ ដៅចុងក្រោយមួយគឺភាពសុខសាន្ត។
Web hosting by Somee.com